Post News Media ព័ត៌មានជាតិ រថយន្តបុករះម៉...

រថយន្តបុករះម៉ូតូជាច្រើនគ្រឿង របួសមនុស្ស៣នាក់ធ្ងន់ស្រាលទាំងព្រឹក នៅខណ្ឌមានជ័យ

ភ្នំពេញ: មានករណីរថយន្តមួយគ្រឿង ពាក់ស្លាកលេខ កំពង់ធំ 2A-2092 បើកបរដោយបុរសម្នាក់ក្នុងបំណងយករថយន្តទៅលាង បានបុករះម៉ូតូជាច្រើនគ្រឿង បណ្តាលឲ្យមនុស្ស៣នាក់រងរបួសធ្ងន់និងស្រាល ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។

ហេតុការណ៍នេះកើតឡើងនៅម៉ោង៨និង១០នាទីព្រឹក ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩ តាមបណ្តផយផ្លូវ២១៧ ក្នុងភូមិឬស្សី២ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ចំណែកតៃកុងរថយន្តត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅកាន់ប៉ុស្តិ៍រដ្ឋបាលសង្កាត់ស្ទឹងមានជ័យ៣ដើម្បីសាកសួរបន្ត៕

Loading...