ព័ត៌មានជាតិ

បុរសម្នាក់ ស្រវឹងស្រាចុះរកខ្យងក្នុងទឹកបឹង លង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម

កំពង់ធំ: មានករណីបុរសម្នាក់ បានលង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង៤ល្ងាច ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ នៅចំណុច ភូមិព្រៃក្តី ឃុំតាំងក្រសៅ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ជឹម ចន ភេទប្រុស អាយុ៥៣ឆ្នាំ។

ចំណែកមូលហេតុ បណ្តាលមកពី ស្រវឹងស្រាចុះរកខ្យងក្នុងទឹកបឹង បណ្តាលឲ្យលង់ស្លាប់តែម្តង។

ក្រោយកើតហេតុសមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់ឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់