ព័ត៌មានជាតិ

ផ្អើលមិនស្ទើរ! បុរសម្នាក់ជាប់ក្នុងលូជាង១០ថ្ងៃ​ស្រែកឲ្យគេជួយ តែឆ្ងល់ថាមិនដឹងគាត់ចូលតាមប្រលោះណា

ភ្នំពេញ: បុរសម្នាក់សង្ស័យមានសតិមិនប្រក្រតី ជាប់ក្នុងលូជាង១០ថ្ងៃ ស្រែកឲ្យគេជួយផ្អើលដល់បងប្អូនប្រជាពលរដ្ឋ កាលពីវេលាម៉ោង៦យប់ ថ្ងៃទី៩ ខែមករា ឆ្នាំ២០១៩ មុខផ្ទះលោក ថៃ ប៉ុនរ៉ុង ផ្លូវព្រះមុនីរ៉េត សង្កាត់ទំនប់ទឹក ខណ្ឌចម្ការមន។

ក្រោយពីលឺសំឡេងស្រែកឲ្យជួយរួចមក បងប្អូនប្រជាពលរដ្ឋបានបើកគម្របលូនោះ បើកឲ្យបុរសខាងលើចេញមកខាងក្រៅវិញផងដែរ ប៉ុន្តែគេឆ្ងល់ថាមិនដឹងបុរសរូបនេះចូលទៅក្នុងខាងលើ តាមប្រលោះណានោះទេ។

ពេលនេះបុរសខាងលើ ត្រូវបានប្រគល់ទៅកាន់ខាងសង្គមកិច្ចសិន៕

មតិយោបល់