ភ្នំពេញៈ មានករណីឃាត់ខ្លួនលោកផ្កាយមួយម្នាក់ រុញចូលរថយន្តមួយគ្រឿង ដោយមិនទាន់ដឹងថាជាករណីអ្វីនោះឡើយ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១១ព្រឹក ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩ នៅចំណុចម្តុំឃ្លាំងស្តុកបារីមួយកន្លែង ផ្លូវលេខ១០១៩ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សូមបញ្ជាក់ថា ការឃាត់ខ្លួន មន្ត្រីថ្នាក់ឧត្តសេនីយ៍ត្រីម្នាក់ និងមន្ត្រីនគរបាល៥នាក់ ដែលបម្រើការនៅគណៈកម្មាធិការ ប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ នៃក្រសួងមហាផ្ទៃ នេះត្រូវបានកម្លាំងនគរបាលតម្រួតបទបញ្ជាឃាត់ខ្លួនភ្លាមៗបញ្ជូនចូលរថយន្តដើម្បីសាកសួរ ដោយសង្ស័យចុះត្រួតពិនិត្យឃ្លាំងមួយកន្លែងនៅចំណុចទីតាំងខាងលើដោយមិនបានសហការជាមួយសមត្ថកិច្ចមូលដ្ឋាន ហើយក្រោយសាកសួររួច ក៏អនុញ្ញាតឲ្យចេញមកវិញធម្មតា៕
មតិយោបល់