បាត់ដំបងៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ក្មេងប្រុសម្នាក់ សង្ស័យឆក់ខ្សែភ្លើងបណ្ដាលឲ្យស្លាប់ នៅចំណុចក្រុមទី០២ ភូមិរហាលសួង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ។
ហេតុការណ៍នេះកើតឡើងកាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៩ នៅវេលាម៉ោង ១និង៤៥នាទី។
ជនរងគ្រោះឈ្មោះ ប៉ែត វិជ្ជា ភេទប្រុស អាយុ ១៣ឆ្នាំ រស់នៅចំណុចកើតហេតុខាងលើ។
សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថា ជនរងគ្រោះសង្ស័យបានប៉ះចរន្តអគ្គិសនីឆ្លងកាត់ ទើបបណ្តាលឲ្យឆក់ស្លាប់។
ដោយឆ្លងតាមការចុះត្រួតពិនិត្យនៅកន្លែងកើតហេតុ និងសាកសពរបស់ជនរងគ្រោះខាងលើឈ្មោះ ប៉ែត.វិជ្ជា សមត្ថកិច្ចអាចសន្និដ្ឋានបានថា ជនរងគ្រោះពិតជាឆក់ខ្សែភ្លើងបណ្ដាលឲ្យស្លាប់ពិតប្រាកដមែន។
បច្ចុប្បន្ន សាកសពជនរងគ្រោះត្រូវបានគ្រួសារ យកទៅធ្វើពិធីបុណ្យតាមប្រពៃណីទំនៀមទម្លាប់ខ្មែរ៕
មតិយោបល់