ភ្នំពេញៈ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងម៉ូតូម៉ាក ហុងដាCBR ពាក់ស្លាកលេខ ភ្នំពេញ 1BY-2779 បើកបរដោយបុរសម្នាក់ បានបុកគូទរថយន្តពាក់ស្លាកលេខ ភ្នំពេញ 2AL-3180 ចំគូទខាងក្រោយពេញទំហឹង បណ្តាលឲ្យបុរសអ្នកបើកបរម៉ូតូរបួសធ្ងន់ធ្ងរ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។
ហេតុការណ៍នេះកើតឡើងនៅម៉ោង២និង៤៥រសៀល ថ្ងៃទី៩ ខែមករា ឆ្នាំ២០១៩ នៅចំណុចផ្លូវលេខ១៣២ ក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកធ្វើការវាស់វែងដល់កន្លែងកើតហេតុ ។ ចំណែកអ្នករងរបួសត្រូវបានបញ្ជូនទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យ៕
មតិយោបល់