ព័ត៌មានជាតិ

អាងលួច២ដងមិនអី មកលើកក្រោយ ត្រូវសមត្ថកិច្ចឃាត់បាន ធ្វើមុខដូចចង់យំ

កណ្ដាលៈ កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ៥ និង ៣៥នាទី សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីលួចបេះស្វាយ ស្ថិតភូមិទួលស្ពឺ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះ ហ៊ុន ស្រេង ភេទប្រុស អាយុ ៥០ ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិថ្កុល ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល។
ជនសង្ស័យឈ្មោះ ប្រឹម ប្រុស ភេទប្រុស អាយុ ៣៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិវាលត្រែង ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល។

វត្ថុតាងដកហូតបាន៖
-ម៉ូតូ០១គ្រឿងម៉ាក ហុងដា គុបមូល C50 ពណ៌សំបកឪឡឹក គ្មានស្លាកលេខ។
-ផ្លែស្វាយកែវល្មៀត ទម្ងន់៣៩គីឡូក្រាម។

បច្ចុប្បន្ន ជនសង្ស័យត្រូវសមត្ថកិច្ចកសាងសំណុំរឿង ចាត់ការតាមនីតិវិធី។

បញ្ជាក់៖ នាពេលកន្លងមកជនសង្ស័យលួចបេះស្វាយចំនួន២ដងមកហើយ៕

មតិយោបល់