ព័ត៌មានជាតិ

បុរសម្នាក់ កាត់ឈើខុសបច្ចេកទេស រលំសង្កត់បាក់ភ្លៅ និងបែកអាអូនតូច ស្លាប់យ៉ាងរន្ធត់

ស្ទឹងត្រែង: កាលពីវេលាម៉ោង១០ និង០០នាទីព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ នៅចំណុចជាំស្ពង ក្នុងភូមិសំអាង ស្រុកថាឡាបរិវ៉ាត់ មានករណីរំលំឈើ បណ្តាលឲ្យសង្កត់មនុស្សម្នាក់ស្លាប់។

សពជនរងគ្រោះមានឈ្មោះ ចាន់ មករា ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅភូមិអូរទឹកថ្លា ឃុំទំនុបដាច់ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តមានជ័យ បានមកស្នាក់នៅភូមិសំអាង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់។

សមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះ បានទៅកាត់ឈើ បម្រុងអារតែខុសបច្ចេកទេស ត្រូវឈើបាក់សង្កត់ បណ្តាលឲ្យស្លាប់តែម្តងនៅនឹងកន្លែង។

ក្រោយពេលទទួលបានដំណឹងនេះភ្លាម កម្លាំងជំនាញ សហការជាមួយប៉ុស្តិ៍ និងអាជ្ញាធរភូមិឃុំ ចុះទៅពិនិត្យសព និងសួរបំភ្លឺពីសក្សីឃើញថា សពត្រូវបានស្លាប់ ដោយសារឈើសង្កត់បាក់ភ្លៅ និងបែកពង បណ្តាលឲ្យស្លាប់ ទើបពិនិត្យរួចក៏ប្រគល់ឲ្យគ្រួសារយកទៅធ្វើបុណ្យតាមប្រៃណី៕

មតិយោបល់