ព័ត៌មានជាតិ

វាយគ្នាជាមួយប្រពន្ធ បែកក្បាលបងថ្លៃ និងម៉ែក្មេក

កណ្តាល: មានករណីអំពើហិង្សាក្នុងគ្រួសារ បង្កឡើងដោយបុរសជាប្តីបានវាយប្រពន្ធ បន្ទាប់មកបងថ្លៃ និងម៉ែចូលមកឃាត់ បែរជាត្រូវជនសង្ស័យវាយបែកក្បាលទាំង២នាក់។ ហេតុការណ៍នេះកើតឡើងនាវេលាម៉ោង៣និង២០នាទី រសៀលថ្ងែទី២៩ ខែមករា ឆ្នាំ២០១៧នេះ នៅចំណុចភូមិព្រែកតាសៅ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះទី១-ឈ្មោះ រិន សុខរី ហៅបាក់ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ត្រូវជាបងថ្លៃរបស់ជនបង្ក មានរបួសក្បាលខាងឆ្វេងមួយកន្លែង និងមុតម្រាមដៃ២កន្លែង។ ជនរងគ្រោះទី២-ឈ្មោះ ជី ទូច ភេទស្រី អាយុ៦៥ឆ្នាំ ជនជាតិខ្មែរ ត្រូវជាម្តាយក្មេកជនបង្ក មានស្នាមមុតក្បាល១កន្លែង។ រីឯជនសង្ស័យមានឈ្មោះ រិន វ៉ាត ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករបេះផ្លែស្វាយ។ បច្ចុប្បន្នអ្នកទាំង៣ ស្នាក់នៅភូមិព្រែកតាសៅឃុំ ស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល។

សមត្ថកិច្ចបានបន្តថា នៅម៉ោងប្រមាណជាង៣ រសៀលថ្ងែទី២៩ ខែមករា ឆ្នាំ២០១៧នេះ ឈ្មោះ រិន វ៉ាត បានប្រតាយប្រតបជាមួយប្រពន្ធ មានឈ្មោះ រិន ពិសី អាយុ២៩ឆ្នាំ ដោយសាររឿងប្រច័ណ្ឌ ដែលស្ថិតនៅក្រោមផ្ទះឈ្មោះ ជី ទូច។ ភ្លាមនោះឈ្មោះ រិន សុខរី បានចូលឃាត់ក៏ឈ្មោះ រិន វ៉ាត យកដែកវ៉ាយត្រូវក្បាល និងដៃ របស់ឈ្មោះរិន សុខរី ហើយឈ្មោះ ជី ទូច បានចូលឃាត់បន្ថែមទៀតតែត្រូវបានឈ្មោះ រិន វ៉ាត
វ៉ាយចំក្បាលហូរឈាមតែម្តង។

ពេលទទួលបានព័ត៌មានភ្លាម សមត្ថកិច្ចប៉ុស្តិ៍ស្វាយប្រទាល បានអន្តរាគមន៍ដល់កន្លែងកើតហេតុ និងឃាត់ខ្លួនជនសង្ស័យ រួមទាំងវត្ថុតាង ដែកសសៃរាងអក្សរV ចំនួន១។ បច្ចុប្បន្នជនដៃដល់ ត្រូវបានសមត្ថកិច្ចកំពុងកសាងសំណុំរឿងដើម្បីអនុវត្តន៍តាមនីតិវិធី។ ចំណែក ជនរងគ្រោះ ត្រូវបានក្រុមគ្រួសារនាំទៅព្យាបាលរបួលនៅមន្ទីរពេទ្យ៕

មតិយោបល់