កណ្ដាលៈ នៅវេលាម៉ោងប្រហែល៦ និង២០នាទីព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ មានករណីធ្វើអត្តឃាតចង.ក សម្លាប់ខ្លួន
នៅចំណុចផ្ទះ ក្នុងបន្ទប់ដេករបស់ជនរងគ្រោះ ស្ថិតនៅក្នុងភូមិត្រាចទោល ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។
ជនរងគ្រោះឈ្មោះ ជៀប ជឿន ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ស្ថិតនៅភូមិត្រាចទោល ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល (មានប្រពន្ធ គ្មានកូន)។
វត្ថុតាងចាប់យកមាន៖ ក្រម៉ា១។
តាមការបញ្ជាក់ពីប្រពន្ធជនរងគ្រោះ ឈ្មោះ សេង សុខនី ភេទស្រី អាយុ៣៨ឆ្នាំ មុខរបរកម្មកររោងចក្រ ស្ថិតនៅភូមិត្រាចទោល ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល បានឲ្យដឹងថា ប្តីរបស់គាត់ បានទៅពិនិត្យជំងឺនៅមន្ទីរពេទ្យ គ្រូពេទ្យប្រាប់ថា មានជំងឺ ក្រពះ ពោះវៀន ខ្លាំង ហាមហូបស្រា ហើយចេះតែនិយាយថា ស្មុគស្មាញ ។ លុះថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩ គាត់ (ជនរងគ្រោះ) បានទៅមើលក្មេងឆ្លុះត្រីខាងលិចភូមិ រហូតដល់ម៉ោង ១១យប់បានមកផ្ទះវិញ ពេលហូបបាយជាមួយប្រពន្ធរួច ក៏នាំគ្នាចូលដេកទាំងពីរនាក់ ក្នុងបន្ទប់ ខណៈនោះប្តីគាត់ បាននិយាយថា ឯងដេករើ និងស្រម៉ុកណាស់ ពេលនោះប្រពន្ធ ក៏បានទៅ ដេកបន្ទប់មួយទៀតក្បែរគ្នា។
រហូតដល់ម៉ោងប្រហែល៥ និង៣០នាទី គាត់ក៏ក្រោកពីដេកបានទៅបើកទ្វារបន្ទប់ ក៏ឃើញប្តីចង.កស្លាប់នៅនឹងចម្រឹងបង្អួចដោយក្រម៉ា ក៏ផ្អើលឆោទ្បោហៅបង ប្អូនមកជួយស្រាយដាក់ចុះ និងបានរាយការណ៍ប្រាប់សមត្ថកិច្ច។
ក្រោយទទួលបានដណឹងភ្លាមផ្នែកជំនាញ ដោយមានចូលរួមពីលោកក្រុមប្រឹក្សាឃុំ គ្រូពេទ្យ មេភូមិ នគរបាលប៉ុស្តិ៍ និងប្រពន្ធជនរងគ្រោះ បានធ្វើការពិនិត្យសព ឃើញថា ពិតជាស្លាប់ដោយសារចង.កប្រាកដមែន រួមក៏ប្រគល់សពជូន ក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់