ព័ត៌មានជាតិ

បុរសម្នាក់បើករថយន្តដាច់ហ្វ្រាំងធ្លាក់ប្រឡាយ បណា្តលឲ្យស្លាប់ម្នាក់នៅនឹងកន្លែង

ប៉ៃលិន: យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា នៅវេលាម៉ោង ១១និង២០នាទី ថ្ងៃទីពុធ ០៦កើត ខែផល្គុន ឆ្នាំជូតស័កព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភ: ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តធ្លាក់ប្រឡាយ លើផ្លូវលំក្រាលគ្រួសក្រហម ស្ថិតក្នុងភូមិភ្នំស្ពង់ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

អ្នកបើកបររថយន្តមានឈ្មោះ យ៉ុង យ៉េង ភេទប្រុស អាយុ ៣៤ឆ្នាំ រស់នៅភូមិទួលខ្ពស់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បើកបរក្នុងទិសដៅពីពីកើតទៅលិចស្លាប់នៅនឹងកន្លែងកើតហេតុ។

ប្រភពបានឲ្យដឹងថា ករណីនេះបណ្ដាលមកពីអ្នកបើកបរបើកក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្នយានយន្តកែច្នៃខុសបច្ចេកទេសបានដាច់ហ្វ្រាំង។

គ្រោះថ្នាក់ចរាចរណ៍ខាងលើ បណ្ដាលឲ្យខូចខាតរថយន្តដឹកទឹកចំនួន ០១គ្រឿង និងពុំមានប៉ះពាល់ទ្រព្យសម្បត្តិអ្នកដទៃ និងមនុស្សផ្សេងទេ៕

មតិយោបល់