ព័ត៌មានជាតិ

ផ្អើលយប់មិញ! ករណីរថយន្ដ​ ​បុក​​រះនៅខណ្ឌដូនពេញ

​ភ្នំពេញ: ​ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ដ​ ​បុក​​រះរឺ​ម៉ក​ម៉ូតូ​កង់​បី​មួយគ្រឿង ​ម៉ូតូ​៣​គ្រឿង​ និង​រថយន្ដ​មួយគ្រឿង ​​បង្កឲ្យមាន​ការភ្ញាក់ផ្អើល​ ​នៅ​ផ្លូវ​ព្រះ​ស៊ី​សុ​វ​ត្ថិ ស្ថិត​ក្នុង​សង្កាត់​វត្តភ្នំ​ ខណ្ឌដូនពេញ​វេលា​ម៉ោង​៩​យប់​ ថ្ងៃទី​១១ ​ខែមករា​ឆ្នាំ​២០១៩​។​

​រថយន្ដ​បង្កម៉ាកតូយ៉ូតា​ព្រូស​ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ​2AE-5854 បើកបរ​ដោយ​នារី​ម្នាក់​។ សម្ភារ:ខូចខាត​រួមមាន៖ ​ម៉ូតូ​៣​គ្រឿង ម៉ូតូ​រឺ​ម៉ក​​កង់​បី​មួយគ្រឿង ​និង​រថយន្ដ​ម៉ាក​ឡិច​ស៊ី​RX300​មួយគ្រឿង​។​

ក្រោយកើត​ហេតុ​ម្ចាស់​រថយន្ដ​បង្ក បាន​ធ្វើការ​សម្របសម្រួល​ ជាមួយ​ភាគី​ពាក់ព័ន្ធទាំងអស់ ​ដោយ​ចេញសង​ថ្លៃ​ខូចខាត ទៅឲ្យ​ម្ចាស់​រឺ​ម៉ក​ម៉ូតូ​កង់​បី​ចំនួន​៣២៥​ដុ​ល្លារ​។​

រីឯ​ម៉ូតូ​ពីរ​គ្រឿង​ និង​រថយន្ដ​មួយគ្រឿង​ទៀត​​ម្ចាស់​ទាមទារ​ថ្លៃ​ខូចខាត​ថ្លៃ​ពេក ​ទើប​ដោះស្រាយ​គ្នា​មិនត្រូវ​ ក៏​សម្រេច​ឲ្យកម្លាំង​ជំនាញ​ ធ្វើការ​វាស់វែង​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ ដើម្បី​ធ្វើការ​ដោះស្រាយតាមនិតិវិធី​៕

មតិយោបល់