បាត់ដំបងៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង១៤និង០០នាទី កម្លាំងអធិការដ្ឋាននគរបាលស្រុកបាណន់ បានបង្ក្រាបឃាត់ខ្លួនជនសង្ស័យ១នាក់ ក្នុងករណីរំលោភសេពសន្ថវៈលើអនីតិជនអាយុ១០ឆ្នាំមួយកើតឡើង នៅត្រង់ចំណុចបឹងអន្លក់ ភូមិ…ឃុំស្នឹង ស្រុកបាណន់។
ជនសង្ស័យឈ្មោះ ម៉ៃ ម៉ាត់ ភេទប្រុស អាយុ ៣៩ឆ្នាំ រស់នៅភូមិស្នឹងកើត ឃុំស្នឹង ស្រុកបាណន់ បានចាប់រំលោភសេពសន្ថវៈលើក្មេងស្រីឈ្មោះ រ.ស.ច.ខ.រ អាយុ ១០ឆ្នាំ មានទីលំនៅភូមិឃុំខាងលើ ក្នុងពេលដែលជនសង្ស័យជិះកង់ឌុបជនរងគ្រោះទៅដោះត្រីមងនៅទីតាំងកើតហេតុខាងលើ។
តាមចំលើយរបស់ក្មេងស្រីរងគ្រោះ បានបញ្ជាក់អោយដឹងថា ជនសង្ស័យបានចាប់រំលោភខ្លួន ចំនួន០៣ដងរួចមកហើយ ដោយគំរាមមិនអោយប្រាប់អ្នកដទៃ។
ករណីនេះ ជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីផ្តន្ទាទោសតាមច្បាប់៕
មតិយោបល់