ភ្នំពេញៈ នៅវេលាម៉ោង ៤ និង១៥នាទីរសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សហការនិងកម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន ស្រាវជ្រាវ ចាប់បាន ឈ្មោះ ដាំ ញ៉ា នៅចំណុចស្ប៉ា ម៉ាស្សា សង់អេលីហ្ស៊េ តាមផ្លូវត្រសក់ផ្អែម សង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ។
អនុវត្តតាមដីកាបង្កាប់ឲ្យចាប់ខ្លួនលេខ ៦៥២”ហ”ដចន ចុះថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦ ដោយ លោក ពេជ្រ វិជ្ញាធរ ប្រធានក្រុមប្រឹក្សាជំនុំជម្រះ ។
សាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការជំនុំជម្រះ និងចេញសាលក្រមព្រហ្មទណ្ឌ លេខ ៣៩៧”ហ”ក្រ៥ ចុះថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦ ដែលបានសម្រេចផ្ដន្ទាទោស លើជនជាប់ចោទឈ្មោះ ដាំ ញ៉ា ដាក់ពន្ធនាគារ អស់មួយជីវិត និងពិន័យជាប្រាក់ចំនួន ៦០,០០០,០០០រៀល (ហុកសិបលានរៀល) ពាក់ព័ន្ធករណីជួញដូរ រក្សាទុក កែច្នៃគ្រឿងញៀនដោយខុសច្បាប់ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៥ ត្រូវបានកម្លាំងជំនាញ មន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបើកកិច្ចប្រតិបត្តិការ បង្ក្រាប បានចាប់ខ្លួន ជនល្មើស ០៤នាក់(ស្រី១) ចំណែកមេក្លោងឈ្មោះ ដាំ ញ៉ា បានរត់គេចខ្លួន។
វត្ថុតាងរឹបអូសបាន៖ គ្រឿងញៀនសរុប 54kg 599.6g (ICE=38178,34g, WY=16068,24g, Heroine=345,32g និង កញ្ឆា=7,85g)។
បច្ចុប្បន្នមេឧក្រិដ្ឋជនគ្រឿងញៀនខាងលើ កម្លាំងជំនាញរបស់មន្ទីរប្រឆាំងគ្រឿងញៀន កំពុងបន្តដំណើរការតាមនីតិវិធី៕
មតិយោបល់