ព័ត៌មានជាតិ

ហួសចិត្ត! កំពប់ប្រេងតាមផ្លូវ ត្រូវបុរសម្នាក់ម៉ូតូជិះ​រអិលដួលអូសឆេះផ្អើលទាំងព្រឹក នៅខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញ: បុរសម្នាក់រងរបួសស្រាល អង្គុយនឹកហួសចិត្ត ខូចខាតអស់ម៉ូតូមួយគ្រឿង បន្ទាប់ពីជិះម៉ូតូទៅចំប្រេងដែលកំពប់តាមផ្លូវ រអិលអូសដួលឆេះ ផ្អើលពលរដ្ឋជួយយកបំពង់ពន្លត់អគ្គិភ័យមកបាញ់ពន្លត់ភ្លើង កាលពីវេលាម៉ោង៨និង៤០នាទីព្រឹក ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវវេងស្រេង ភូមិជ្រៃកោង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រជាពលរដ្ឋ បានឲ្យដឹងថា កំណាត់ផ្លូវវេងស្រេងត្រង់ចំណុចខាងលើ ឃើញមានប្រេងកំពប់ញយដងហើយ តាមផ្លូវ មិនដឹងថា អ្នកដឹកប្រេង ឆ្លងកាត់ ធ្លាយកំពប់យ៉ាងណានោះទេ ហូរហៀរប្រលាក់តាមផ្លូវ បង្កឲ្យ ប្រឈមនឹង អ្នកដំណើរតាមម៉ូតូរអិលដួល បង្កឲ្យគ្រោះ ហើយនៅព្រឹកថ្ងៃទី១២ ខែមករា នេះ ប្រេងកំពប់តាមផ្លូវ តាំងពីយប់មកម្ល៉េះ ស្រាប់តែនៅវេលាម៉ោងខាងលើ ម៉ូតូវីវ៉ា មួយគ្រឿង ជិះដោយបុរសម្នាក់ ពីលិចទៅកើត មកដល់រអិលប្រេង លើផ្លូវ ដួលអូស បែកផ្កាភ្លើង ឆេះម៉ូតូខ្ទេចទាំងស្រុង សល់តែឆ្អឹងដែក ផ្អើលអ្នកដំណើរ ពលរដ្ឋក្បែរខាងជួយយកបំពង់ពន្លត់អគ្គិភ័យ មកបាញ់ពន្លត់ភ្លើង សំណាងល្អម្ចាស់លោតផុតពីគ្រោះថ្នាក់ ។

ក្រោយកើតហេតុ ម្ចាស់រងគ្រោះអង្គុយសោកស្តាយ ទ្រព្យរបស់ខ្លួន ម៉ូតូខូចខាតទាំងស្រុង ៕

មតិយោបល់