ភ្នំពេញៈ (ព័ត៌មានបឋម) នៅវេលាម៉ោង ២យប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០ មានករណីបងប្រុសម្នាក់ដើររកប្រពន្ធអស់រយៈពេល ២ខែហើយរកមិនឃើញសោះ ដើរតាំងពីខេត្តស្វាយរៀងមកដល់ភ្នំពេញ ជាមួយកូន ២នាក់ និងម្នាក់ទៀតត្រូវបានប្រពន្ធយកទៅតាមជាមួយ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើល តាមបណ្តោយផ្លូវវេងស្រេង សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ប្រពន្ធរបស់គាត់ឈ្មោះ តាំង ម៉ីម៉ី ហៅអាហុង ។ គាត់ដើររកប្រពន្ធទាំងគ្មានលុយ រីឯទូរស័ព្ទក៏បញ្ចាំ យកលុយទិញបាយឲ្យកូនអស់ ខណៈនេះការងារក៏គ្មានធ្វើ ព្រោះគាត់មានកូនគេមិនទទួលឲ្យធ្វើ។
មូលហេតុ៖ ទាស់សម្ដីគ្នាតិចតួច។
សម្រាប់ព័ត៌មានបន្ថែម Post News នឹងផ្សាយជូនបន្ត៕






មតិយោបល់