ព័ត៌មានជាតិ

សហរដ្ឋអាមេរិក រកឃើញករណីឆ្លងដំបូងនៃវីរុសបំប្លែងថ្មី Omicron

(វ៉ាស៊ីនតោន)៖ អាជ្ញាធរសុខាភិបាលអាមេរិក បានប្រកាសពីការរកឃើញករណីឆ្លងដំបូងបំផុតនៃវីរុស COVID-19 បំប្លែងថ្មី Omicron ដែលនេះធ្វើឱ្យអាមេរិកក្លាយជា ប្រទេសចុងក្រោយគេ ដែលរកឃើញករណីឆ្លងវីរុសបំប្លែងថ្មីនេះមកទល់នឹងពេលនេះ។

ករណីវិជ្ជមានដំបូងខាងលើនេះ ត្រូវបានរកឃើញអ្នកលើអ្នកដំណើរម្នាក់ដែលបានទទួលបានការចាក់វ៉ាក់សាំងបង្ការពេញលេញ នៅពេលរូបគេធ្វើដំណើរតាមជើងហោះ ហើរមួយមកពីប្រទេសអាហ្វ្រិកខាងត្បូងមកកាន់រដ្ឋកាលីហ្វ័រញ៉ា កាលពីថ្ងៃទី២២ ខែវិច្ឆិកា កន្លងទៅថ្មីៗនេះ។

អ្នកជំងឺរូបនេះមិនមានរោគសញ្ញាធ្ងន់ធ្ងរអ្វីទេ និងកំពុងស្ថិតក្នុងការធ្វើចត្តាឡីស័ក ដោយខ្លួនឯង។ បើតាមអង្គការសុខភាពពិភពលោក WHO, គិតត្រឹមថ្ងៃទី២៨ ខែវិច្ឆិកា កន្លងទៅ ប្រទេសចំនួន៥៦ នៅជុំវិញពិភពលោកបានដាក់ចេញវិធានការរឹតត្បិតលើការធ្វើដំណើរ ដើម្បីទប់ស្កាត Omicron ចូលក្នុងប្រទេសរបស់ពួកគេ៕

ប្រភព៖​​​​​​ Reuters

មតិយោបល់