Post News Media ព័ត៌មានជាតិ រថយន្តកាមរី ប...

រថយន្តកាមរី បើកលឿនមិនគោរពភ្លើងស្តុបចរាចរណ៍ បោលទៅបុករថយន្តព្រុស ខ្ទេចទាំងសងខាង

ភ្នំពេញ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តតូយ៉ូតាកាមរី ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AH-5488 បើកបរដោយបុរសម្នាក់ មិនគោរពភ្លើងស្តុបចរាចរណ៍ក្នុងល្បឿនលឿន ជ្រុលទៅបុកនឹងរថយន្តម៉ាក តូយ៉ូតាព្រូស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AA-8597 ដែលកំពុងបើកបរដោយបុរសម្នាក់ រួមដំណើរជាមួយមនុស្សប្រុសស្រី២នាក់ទៀត ពេញទំហឹង បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២និង១០នាទីយប់ ឈានចូលថ្ងៃទី១២ ខែមករា ឆ្នាំ២០១៩ នៅចំណុចស្តុបសំណង់១២ ផ្លូវ១៨២កែងផ្លូវ២៦៥ ក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកធ្វើការសម្រួលចរាចរណ៍ ប៉ុន្តែដោយសារមិនចង់មានរឿងវែងឆ្ងាយ ភាគីទាំង២បានយល់ព្រមស្ទូចយករថយន្តទៅជួសជុលដោយខ្លួនឯង ៕

Loading...