ព័ត៌មានជាតិ

ក្មេងអាយុ២ឆ្នាំលង់ទឹកស្លាប់យ៉ាងអណោចអធ័មនៅ ខេត្តរតនៈគិរី

រតនៈគិរីៈ នៅរសៀសវេលាម៉ោង ២និង០០នាទីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៩ មានករណីក្មេងលង់ទឹកស្លាប់ នៅចំណុចកំពង់ទឹក ក្រោយកន្លែងកប់ខ្មោច ស្ថិតនៅភូមិអិន ឃុំតាឡាវ ស្រុកអណ្តូងមាស ខេត្តរតនៈគិរី។

ជនរងគ្រោះឈ្មោះ សល់ កញ្ញា ភេទស្រី អាយុ ២ឆ្នាំ ជនជាតិកាចក់ រស់នៅភូមិអីន ឃុំតាឡាវ ស្រុកអណ្តូងមាស ខេត្តរតនៈគិរី។
-ឪពុកឈ្មោះ រចំ សិដ្ឋ អាយុ ២១ឆ្នាំ ជនជាតិកាចក់ និងម្តាយឈ្មោះ សល់ ផ្យែង អាយុ ៣១ឆ្នាំ ជនជាតិកាចក់ រស់នៅកន្លែងកើតហេតុខាងលើ។

មូលហេតុ៖ ចុះងូតទឹកម្នាក់ឯងឪពុកម្តាយមិនដឹង ពីព្រោះឪពុកម្តាយអង្គុយផឹកនៅក្បែរ មាត់ទឹកមិនយកចិត្តទុកដាក់មើលកូន។

ក្រោយកើតហេតុ សម្ថកិច្ចបានចុះពិនិត្យឃើញថា ពិតជាស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន សពត្រូវបានប្រគល់សពឲ្យ ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់