ព័ត៌មានជាតិ

រថយន្ត​ពីរ​គ្រឿងបើកបរ​កៀរ​គ្នា​ នៅលើដងផ្លូវជាតិលេខ៤ បណ្តាលឲ្យ​គាបតៃកុង​ម្នាក់ស្លាប់ក្នុងកាប៊ីន​

​កំពង់ស្ពឺៈ​ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា បុរស​ម្នាក់​បាន​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ​ ខណៈ​រថយន្ត​២​គ្រឿង​បាន​កៀរ​គ្នា​ នៅ​ថ្ងៃ​ទី​១៤​ ខែឧសភា​ ឆ្នាំ​២០២២​ វេលា​ម៉ោង​០២និង០០​នាទី​ នៅ​លើ​ផ្លូវជាតិ​លេខ​៤​ ចន្លោះ​គីឡូម៉ែត្រ​ ៩១-៩២​ ត្រង់​ចំណុច​ភូមិ​ចំការ​ចេក​ ឃុំ​យាយ​ម៉ៅ​ពេជ្រនិល​ ស្រុក​ភ្នំស្រួច​ ខេត្តកំពង់ស្ពឺ​ ។​

​តាម​ការ​បញ្ជាក់​ពី​សមត្ថកិច្ច​បានអោយ​ដឹង​ថា​ មុន​ពេល​កើតហេតុ​ មាន​រថយន្ត​មួយ​គ្រឿង​ម៉ាក​ ហ៊ី​យ៉ាន់​ដាយ​ ពណ៌​ស​ ពាក់​ស្លាក​លេខ​ កណ្តាល​ 3A-1735​ សឺ​មី​រ៉ឺ​ម៉ក​ ពាក់​ស្លាក​លេខ​ 4A-0041​ បើកបរ​ទិស​ដៅ​ពី​កើត​ទៅ​លិច​ អ្នកបើកបរ​ឈ្មោះ​ ភឿ​ង​ វ​ណ្ណា​ ភេទ​ប្រុស​ អាយុ​ ៣៨​ ឆ្នាំ ​នៅ​ភូមិ​តាំង​ឫ​ស្សី​ ឃុំ​ធម្មតា​អរ​ ស្រុក​សំរោង​ទង​ ខេត្តកំពង់ស្ពឺ​ មក​ដល់​ចំណុច​ខាងលើ​ បាន​រេ​ចង្កូត​មក​ខាងឆ្វេង​ដៃ​ក៏​បាន​កៀរ​រថយន្ត​ដឹក​នំ​មួយ​គ្រឿង​ទៀត​ ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​ ពណ៌​លឿង​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 3F-2267​ អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ​ (​ចុះ​រត់គេច​បាត់​)​ ។​

​ក្នុង​ហេតុការណ៍​នេះ​ បណ្តាល​អោយ​អ្នកបើកបរ​រថយន្ត​កុង​ទី​ន័​រ​គាប​ស្លាប់​នៅ​កន្លែង​កើតហេតុ​ រថយន្ត​កុង​ទី​ន័​រ​រង​ការ​ខូចខាត​ធ្ងន់​ និង​រថយន្ត​ដឹក​នំ​រង​ការ​ខូចខាត​ស្រាល​ ។​ រីឯ​សព​ សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​រក​បងប្អូន​ ។​

​ចំណែក​វត្ថុ​តាង​ទាំង​ពីរ​ផ្នែក​ជំនាញ​បាន​យក​មក​រក្សា​ទុក ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំស្រួច ​ដើម្បី​ស្រាវជ្រាវ​ និង​កសាង​សំណុំរឿង​តាម​នីតិវិធី​ ៕

មតិយោបល់