ភ្នំពេញៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជានាថ្មីៗនេះ បានចេញសារាចរណែនាំមួយ ពាក់ព័ន្ធនឹងការផ្តល់លិខិតឆ្លងដែនការទូតដល់ជនបរទេស ដែលជាទីប្រឹក្សា និងជំនួយការ ឥស្សរជនខ្មែរ និងក្រសួងស្ថាប័នកម្ពុជា ។ នេះបើតាមសារាចរដែលបណ្តាញព័ត៌មានទើបទទួលបាននៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១៩។
តាមសារាចរបានឲ្យដឹងថា កន្លងមកនេះ រាជរដ្ឋាភិបាល បានសង្កេតឃើញថា ឥស្សរជន និងក្រសួងស្ថាប័នមួយចំនួន បានតែងតាំងបុគ្គលដែលជាពលរដ្ឋបរទេសឲ្យធ្វើជាទីប្រឹក្សា និងជំនួយការ។ ក្នុងចំណោមនោះ បុគ្គលទាំងនោះ មានខ្លះចូលសញ្ជាតិខ្មែរនិងបានដាក់ពាក្យសុំប្រើប្រាស់លិខិតឆ្លងដែនការទូតកម្ពុជា។
ដើម្បីបង្ការ ទប់ស្កាត់ការប្រើប្រាស់លិខិតឆ្លងដែនការទូតមិនត្រូវ ត្រូវទៅតាមបេសកកម្ម រាជរដ្ឋាភិបាល បានសម្រេចចេញសារាចរណែនាំបន្ថែមអមពីបែបបទនៃការផ្តល់ និងប្រើប្រាស់លិខិតឆ្លងដែនការទូតដូចខាងក្នុងលិខិតខាងក្រោមនេះ ៖
មតិយោបល់