ភ្នំពេញៈ ពលរដ្ឋភូមិតាស្អាង ឃុំកំពង់ចំឡង ស្រុកស្វាយជ្រំ បាននាំគ្នារអ៊ូរទាំអំពីបញ្ហារផ្លូវពិបាកធ្វើដំណើរចូលទៅក្នុងភូមិ ដែលជាការបំផ្លាញដោយក្រុមរថយន្តដឹកដីមកជីករណ្តៅជ្រៅៗយកអាចម៍ដី ហើយដឹកកាត់តាមផ្លូវនេះ ធ្វើឲ្យខូចផ្លូវមិនត្រូវអាជ្ញាធរ ក៏ដូចជាស្ថាប័ន ដែលពាក់ពន្ធ័ធ្វើការទប់ស្កាត់នោះឡើយ។
ការលើកឡើងពីសំណាក់ពលរដ្ឋនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៦នេះ។ ប្រជាពលរដ្ឋក្នុងភូមិតាស្អាងបានលើកឡើងថា ផ្លូវខូចពិបាកធ្វើដំណើរនេះ មានរយៈពេលជាងមួយខែហើយ មិនទាន់ឃើញមន្រ្តីពាក់ព័ន្ធណាមកអើពើនោះទេ។
បើទោះបីពលរដ្ឋបានជម្រាបទៅអាជ្ញាធរយ៉ាងណាក៏ដោយ នៅមិនទាន់ធ្វើឲ្យផ្លូវមួយនេះបានប្រសើរឡើងវិញនោះឡើយ ពិសេសរដូវភ្លៀងទៀត ពលរដ្ឋយំមិនចេញទេ ទាំងអ្នកជំងឺដឹកទៅកាន់មន្ទីរពេទ្យក៏ពិបាកដែរ។
ទោះបីជាយ៉ាងណាក៏ដោយ ក្រុមពលរដ្ឋបានធ្វើការសំណូមពរទៅលោកអភិបាលស្រុកស្វាយជ្រំ សូមចាត់ឲ្យមន្ត្រីភូមិ ឃុំចុះត្រួតពិនិត្យផង! តើក្រុមហ៊ុនជីកយកអាចម៍ដីទទួលខុសត្រូវក្នុងការជួសជុលវិញអត់? កុំទុកឲ្យប្រជាពលរដ្ឋត្អួញត្អែរបន្តទៀត ឬចាំថ្នាក់លើបញ្ជាមកបានចាត់កម្លាំងចុះធ្វើ៕
មតិយោបល់