ព័ត៌មានជាតិ

ព័ត៌មានបឋម៖ រថយន្តស៊ុយមីស៊ី ស្លាកលេខ ភ្នំពេញ 2T-8952 បុកកិនអូសម៉ូតូ១គ្រឿងតាំងពីស្តុបកោសដូង រហូតដល់ស្តុបផ្សារដើមគរ ទើបឃាត់បាន

ភ្នំពេញ: តាមសេចក្តីរាយការណ៍បឋម បានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានបង្កឡើងដោយរថយន្តម៉ាកមីស៊ុយមីស៊ី ពាក់ស្លាកលេខ ភ្នំពេញ 2T-8952 បើកបរដោយបុរសម្នាក់ ក្នុងស្ថានភាពស្រវឹង បានបុកម៉ូតូមួយគ្រឿង កិនអូសជាប់ខាងក្រោមរថយន្ត តាំងពីស្តុបកោសដូង រហូតដល់ស្តុបផ្សារដើមគរ ទើបត្រូវសមត្ថកិច្ចឃាត់ខ្លួនបានទាំងរថយន្តនិងអ្នកបើកបរ។

ហេតុការណ៍នេះកើតឡើងនៅម៉ោង៤និង១០នាទីល្ងាច ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៩ នៅក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ៕

មតិយោបល់