ស្វាយរៀងៈ កាលពីវេលាម៉ោង៥និង៣០នាទីព្រឹក ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៩ មានករណីស្រ្តីវ័យចំណាស់ម្នាក់ស្លាប់ ខណៈដែលជនរងគ្រោះឡើងកាំជណ្ដើរយកភួយនិងខ្នើយឲ្យក្រុមភ្លេងដែលសុំសម្រាក ក៏ធ្លាក់ដាច់ផ្ងារក្រោយបោកក្បាលនិងសាបជណ្ដើរ ស្លាប់ភ្លាមៗតែម្តង នៅភូមិកក់ ឃុំស្វាយរំពារ ស្រុក ស្វាយទាប ខេត្តស្វាយរៀង។
ជនរងគ្រោះមានឈ្មោះ ឥន សឿង ភេទស្រី អាយុ៧២ឆ្នាំ ស្នាក់នៅភូមិឃុំកើតហេតុ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការពិនិត្យសាកសព រួចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់