ពោធិ៍សាត់ៈ រថយន្តកាមរីឆ្លាមមួយគ្រឿងដែលគេដឹងថាបានដឹកឈើប្រណិតផងដែរនោះបានបើកបោះពួយយ៉ាងលឿន ហើយអ្នកបើកខ្វះការប្រុងប្រយ័ត្នធ្វើឱ្យរ៉េចង្កូតហក់ចូលទៅត្រាំក្នុងទឹកប្រឡាយក្រោមស្ពានតែម្តង ធ្វើឱ្យអ្នកបើកបររងរបួសផងដែរ តែមិនធ្ងន់ធ្ងរទេ។
បើតាមប្រភពពីសមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថានៅមុនកើតហេតុគេឃើញរថយន្តឆ្លាមនេះបានបើកចេញមកពីឃុំក្រពើពីរក្នុងស្រុកវាលវែងដោយឆ្លងកាត់មុខស្នាក់ការបិរស្ថានលុះមកដល់ត្រង់ចំណុចស្ពានចុងភូមិព្រែកមួយក្នុងឃុំសំរោងក្នុងស្រុកភ្នំក្រវាញក៏បានរេចង្កូត ហើយហកត្រាំទឹកក្រោមស្ពានទាំងយប់តែម្តងផ្អើលប្រជាពលរដ្ឋកាលពីយប់មិញវេលាម៉ោង០១នឹង៣០នាទីរំលងអាធ្រាត្រ។
ក្រោយកើតហេតុគេបានឃើញ មានមនុស្សមួយក្រុមបាន ចុះមករើយកឈើចេញដាក់ឡានមួយគ្រឿងទៀតម៉ាកTakoma ពណ៌ស្លែរួចបើកចេញទៅបាត។
ប្រភពបាននិយាយថាអ្នកដែលមកយកឈើចេញពីឡានកាមរីឆ្លាមនោះគឺជាមនុស្សបក្សពួករបស់ក្រុមលោកពៅ.ដែលមានផ្ទះនៅស្នាមព្រះ ហើយក៏ជាថៅកែឈើដុះស្លែយូរណាស់មកហើយ។
ប្រភពបញ្ជាក់ថាអ្នកបើរថយន្តកាមរីឆ្លាមដឹកឈើក្រញូងធ្លាក់ទឹកយប់មិញនោះឈ្មោះវីរះ ដែលគេដឹងថាគាត់ដឹកឈើបែបនេះមាន រយៈពេលយូមកហើយដោយមានឈ្មោះឆុមដែលគេដឹងថាជាជំនួយការអភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ផងដែរ។ រថយន្តនេះត្រូវបានសមត្ថកិច្ចស្ទួចយកទៅរក្សាទុកបណ្តោះអាសន្ន៕
មតិយោបល់