ភ្នំពេញៈ មិនមែនជាលើកទី១នោះទេ ដែលតារាសម្ដែងលោក បញ្ញា សិទ្ធិ ធ្វើខួបកំណើត ហើយមានតារាសិល្បៈយ៉ាងច្រើនកុះករចូលរួម។ ប៉ុន្តែអ្វីដែលគេមើលឃើញថា ពិធីខួបរបស់លោកកាលពីថ្ងៃទី៩ មិថុនា មានភាពកក្រើកអស់តារាសិល្បៈខុសប្លែកពីមុនៗនោះ គឺដោយសារតែលោកអាចកន្ទ្រាក់ឲ្យតារាសិល្បៈ ដែលបាត់មុខយូរដូចជាអ្នកនាង លី ម៉ារីណា និងតារាដែលទើបហោះទៅដល់អាមេរិកអ្នកនាង សារ៉ាយ សក្ខិណា ជាដើមមកចូលរួមជុំគ្នាបាន។
នៅក្នុងពិធីនោះ គេក៏ឃើញតារាសិល្បៈក្នុងស្រុកយ៉ាងច្រើនកុះករ ទាំងជាតារាចម្រៀងមកពីផលិតកម្មហង្សមាស សាន់ដេ ថោន និងតារាជាច្រើនទៀតបានបង្ហាញខ្លួនផងដែរ ដែលកាន់តែធ្វើឲ្យពិធីឆ្លងថ្ងៃកំណើត២៧ឆ្នាំរបស់លោកកាន់តែអឹកអធឹក។
នៅក្នុងពិធីនោះគេឃើញវត្តមានតារាល្បីៗរួមមានអ្នកនាង លី ម៉ារីណា, អ្នកនាង សារ៉ាយ សក្ខណា, អ្នកនាង ប៉ែន សុផានី, អ្នកនាង យក់ ឋិតរដ្ឋា, លោក កុយ ស៊ីឌឿន ម្ចាស់ក្រុមហ៊ុនឌីភី, លោក យ៉ែម សំអូន, លោក រតនៈ វិសិដ្ឋ, តារាកំប្លែងនាយឃ្លោក, កញ្ញា ថន លក្ខិណា, កញ្ញាម៉ាក់ សែនសូនីតា, កញ្ញា រ៉ូលីន, កញ្ញា គង់ ច័ន្ទស្រីមុំ, អ្នកនាង សូដា នីតា, លោក ខេន វណ្ណាថាត់, លោក ឃុំ ប៉ុណ្ណាដែត, អ្នកនាង កុល ដាវី, លោក សុខ រក្សា, លោក គឹម សាន ប្អូនប្រុសដេនីក្វាន់ អ្នកនាងលោក វីជេ អាឡាស្កូ និងតារាល្បីឈ្មោះយ៉ាងស្កេកស្កះក្នុងពិភពសិល្បៈផ្សេងទៀត៕
មតិយោបល់