ព័ត៌មានជាតិ

ខណៈនេះអគ្គិភ័យកំពុងឆាបឆេះផ្ទះប្រជាពលរដ្ឋ១ខ្នងនៅខេត្តស្វាយរៀង

ស្វាយរៀងៈ តាមសេចក្តីរាយការណ៍ពីភ្នាកងារ Post News បានឲ្យដឹងថា ខណៈនេះអគ្គិភ័យកំពុងឆាបឆេះផ្ទះប្រជាពលរដ្ឋ១ខ្នង នៅក្នុងភូមិព្រៃរំដួល ឃុំប្រសូត្រ ស្រុកស្វាយទាប ខេត្តស្វាយរៀង ។

សេចក្តីរាយការណ៍បានបន្ថែមថា ផ្ទះដែលអគ្គិភ័យកំពុងឆាបឆេះនោះធ្វើអំពីឈើ១ខ្នង ដែលចេញពីផ្នែកខាងលើ។ ប្រជាពលរដ្ឋដែលនៅក្បែរផ្ទះកើតហេតុ រួមនឹងក្រុមពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកស្វាយទាប ដែលមានចម្ងាយ១០ម៉ែត្រពីផ្ទះកើតហេតុ បានចេញទៅជួយអន្តរាគមន៍ផងដែរ៕

ព័ត៌មានលម្អិត Post News និងផ្សាយបន្តនៅពេលក្រោយ៖

មតិយោបល់