ព័ត៌មានជាតិ

ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក បណ្តាលឲ្យព្រះសង្ឃ យាយជី រងរបួសចំនួន ១២នាក់

កណ្ដាល: យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា កើតហេតុថ្ងៃពុធ ៣រោច ខែអាសាឍ ឆ្នាំជូតទោស័កព.ស២៥៦៤ត្រូវនឹងថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង២៣និង១៥នាទី នៅចំណុចភូមិខ្លាត្រាំ ឃុំកំពង់លួងស្រុកពញាឮ ខេត្តកណ្ដាល លើផ្លូវជាតិលេខ០៥ចន្លោះ គីទ្បូម៉ែត្រ៣៣.៣៤។ សភាពនៃរឿងហេតុ នៅថ្ងៃ-ខែ-ឆ្នាំ វេលាម៉ោងកើតហេតុខាងលើមានរថយន្តមួយគ្រឿងម៉ាកSSANGYONGISTANA(សាមយ៉ុង)ពណ៌សពាក់ស្លាកលេខភ្នំពេញ 2AV.0775 ប្រភេទដឹកអ្នកដំណើរឆ្នាំផលិត2002។ បើកបរដោយឈ្មោះអ៊ុត មាន ភេទប្រុសអាយុ៦០ឆ្នាំស្នាក់នៅក្នុងវត្តពុទ្ធមណ្ឌល(វត្តសវ័ន្ត)ស្ថិតក្នុងភូមិភ្នំឃុំផ្សារដែកស្រុកពញាឮខេត្កកណ្ដាល។ អ្នករួមដំណើរមានព្រះសង្ឃចំនួន៧អង្គយាយជី៣នាក់រងរបួសស្រាល។
១-ព្រះសង្ឃឈ្មោះ ងិនចាន់រ៉ូ ព្រះជន៦០ឆ្នាំ។
២-ព្រះសង្ឃឈ្មោះ មាជសារ៉ុនព្រះជន៧២ឆ្នាំ។
៣-ព្រះសង្ឃឈ្មោះផាត់កុសល់ព្រះជន៥២ឆ្នាំ។
៤-ព្រះសង្ឃឈ្មោះសួនពៅព្រះជន៤៣ឆ្នាំ។
៥-ព្រះសង្ឃឈ្មោះស៊ុំសារឿនព្រះជន៥៩ឆ្នាំ។
៦-ព្រះសង្ឃឈ្មោះហាយសុជាព្រះជន៤៣ឆ្នាំ។
៧-ព្រះសង្ឃឈ្មោះជ័យសុធីព្រះជន៧០ឆ្នាំ។
៨-យាយជីឈ្មោះឆេតសៀកនីអាយុ៨១ឆ្នាំ។
៩-យាយជីឈ្មោះនៅសឿនអាយុ៨០ឆ្នាំ។
១០-យាយជីឈ្មោះជួបវ៉ាន់ថាអាយុ៧០ឆ្នាំ ស្ថិតក្នុងវត្តពុទ្ធមណ្ឌលទាំងអស់។
មានទិសដៅពីកើតទៅលិច(ភ្នំពេញ.ឧដុង្គ)លុះបើកមកដល់ចំណុចកើតហេតុខាងលើក៍មានរថយន្តមួយគ្រឿងម៉ាកTOYOTACELICA(ស៊ីនីកា)ពណ៌ក្រហមពាក់ស្លាកលេខភ្នំពេញ 2O.9299 បើកបរដោយឈ្មោះ នាងពិសិដ្ឋភេទប្រុសអាយុ៤៣ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិព្រែករាំងសង្កាត់កំពង់សំណាញ់ក្រុងតាខ្មៅខេត្តកណ្ដាល។
មានទិសដៅបញ្រ្ចាសទិសគ្នា(ឧដុង្គ.ភ្នំពេញ)លុះបើកមកដល់ចំណុចកើតហេតុខាងលើក៏ជ្រុលទៅបុកជាមួយរថយន្តសាម យ៉ុងពណ៌សចំពីមុខខាងឆ្វេងបណ្ដាលឲ្យរងរបួសធ្ងន់(ស្លាប់)នៅមន្ទីរពេទ្យ។ ចំណែកអ្នករងរបួសបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកពញាឮ។
វត្ថុតាងទាំងពីរបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកពញាឮជាបណ្ដោះអាសន្ន៕

មតិយោបល់