ភ្នំពេញៈ នៅវេលាម៉ោង ០៧ និង១៥នាទីព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៩ មានករណីអគ្គិភ័យមួយកន្លែង កើតឡើងនៅ ភោជនីយដ្ឋានរ៉ាឌី ស្ថិតតាមណ្តោយផ្លូវលេខ៥១ កែងនឹងផ្លូវលេខ២១៤ អាគារលេខ២១,២៣ ក្រុម២ ភូមិ៣ សង្កាត់បឹងរាំង ខណ្ឌដូនពេញ។
ម្ចាស់ឈ្មោះ ចាន់ កញ្ញា ភេទស្រី អាយុ ៣០ឆ្នាំ មុខរបរម្ចាស់ភោជនីយដ្ឋាន។ អគារដែលត្រូវអគ្គិភ័យឆាបឆេះនោះ ប្រភេទសំណង់ ថ្មបេតុង (ទំហំ ៨ម៉ែត្រx១៤ម៉ែត្រ)
សមត្ថកិច្ចបានឲ្យដឹងថា ករណីនេះ ដោយសារឆ្លងចរន្តអគ្គិសនី។
សម្ភារខូចខាត៖ ឆេះសម្ភារប្រើប្រាស់នៅក្នុងហាងអស់បន្តិបន្តួច ប៉ុន្តែពុំបណ្ដាលឲ្យឆេះរាលដាល ដល់ផ្ទះអ្នកនៅក្បែរខាងឡើយ។
ករណីនេះ រថយន្តការិយាល័យអគ្គិភ័យចំនួន ១គ្រឿង បានចេញអន្តរាគមន៍ ប្រើប្រាស់ទឹកអស់១រថយន្ត ស្មើនឹង ៤ម៉ែត្រគូប ទើបរលត់នៅម៉ោង ៨ នាទីព្រឹកនាថ្ងៃខែឆ្នាំដដែល៕
មតិយោបល់