ភ្នំពេញៈ កាលពីវេលាម៉ោង១០ និង៣០នាទីយប់ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៩ កម្លាំងល្បាតរបស់ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបង្ក្រាបករណីលួច មានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទដៃជនជាតិបរទេស) ត្រង់ចំណុចមុខសាលាចតុមុខ ផ្លូវ ព្រះនរោត្តម ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ប្រតិបត្តការនេះ ឃាត់ខ្លួនបានសង្ស័យចំនួន០២នាក់៖ ឈ្មោះ សុខ ឧត្តម ភេទប្រុស អាយុ១៥ឆ្នាំ និងឈ្មោះ ផាំ មិនកង ភេទប្រុស អាយុ១៦ឆ្នាំ។
សម្ភារដកហូតមាន ទូរសព្ទ័ដៃជនរងគ្រោះ ម៉ាកiPhone X ពណ៌ខ្មៅ និងម៉ូតូ ធ្វើសកម្មភាពម៉ាក ស៊ុយសូគីនិច ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ1GO-9567។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ ខាងការិយាល័យ បានសាកសួរ និងសាងសំណុំរឿងតាមនីតិវិធី៕
មតិយោបល់