កំពង់ចាមៈ ករណីអំពើអាសប្រឆាំងនឹងអនីតិជនអាយុក្រោម១៥ឆ្នាំ ដែលកម្លាំងអធិការដ្ឋាននគរបាលស្រុកចំការលើ បានបង្ក្រាបកាលពីថ្ងៃទី១១-០១-២០១៩ ត្រូវបានលោក តូង ពុទ្ធារ៉ា ចៅក្រមស៊ើបសួរ សាលាដំបូងខេត្តកំពង់ចាម ចេញដីកាបង្គាប់ឱ្យឃុំខ្លួនលេខ ៦០ ព.ស ចុះថ្ងៃទី១៣-០១-២០១៩ ពីបទអំពើអាសប្រឆាំងនឹងអនីតិជនអាយុក្រោម១៥ឆ្នាំ ប្រព្រឹត្តនៅភូមិតាអុង ឃុំតាអុង ស្រុកចំការលើ ខេត្តកំពង់ចាម កាលពីថ្ងៃទី០៥-០១-២០១៩។
សូមរំលឹកផងដែរថាៈ កាលពីថ្ងៃទី០៥-០១-២០១៩ មានឈ្មោះ ធី ឈុនលីម ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ នៅភូមិតាអុង ឃុំតាអុង ស្រុកចំការលើ ខេត្តកំពង់ចាម បានធ្វើសកម្មភាពស្រាតខោ ស្ទាប អង្អែលកេរភេទជនរងគ្រោះជាកុមារី អាយុ០៥ឆ្នាំ។ ក្រោយពីទទួលបានពាក្យបណ្តឹងពីអាណាព្យាបាលរួចភ្លាម កម្លាំងអធិការដ្ឋាននគរបាលស្រុកចំការលើ បានចុះធ្វើការស្រាវជ្រាវស៊ើបអង្កេត និង ឃាត់ខ្លួនឈ្មោះ ធី ឈុនលីម ដើម្បីកសាងសំណុំរឿងបញ្ជូនមកសាលាដំបូងខេត្តកំពង់ចាម ចាត់ការតាមនីតិវិធី។
បច្ចុប្បន្ន ជនជាប់ចោទ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្តកំពង់ចាម រួចរាល់ហើយ នៅថ្ងៃទី១៣-០១-២០១៩ តាមបញ្ញត្តិច្បាប់ មាត្រា៤៣ នៃច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ៕
មតិយោបល់