លោកស្រី Hillary Clinton ត្រូវបានគេដឹងថា នឹងចាប់ផ្ដើមយុទ្ធនាការសម្រាប់ត្រៀមបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក នៅចុងសប្ដាហ៍នេះ ដើម្បីក្លាយជាប្រធានាធិបតីស្រីដំបូងគេរបស់សហរដ្ឋអាមេរិក។
សារព័ត៌មាន New York Daily បានចុះផ្សាយថា យុទ្ធនាការបោះឆ្នោតនឹងចាប់ផ្ដើមធ្វើនៅចុងសប្ដាហ៍នេះ ដោយអ្នកស្រី Clinton នឹងជ្រើសយកបណ្ដាញទំនាក់ទំនងសង្គម រួមនឹងបណ្ដាញសារព័ត៌មានមួយចំនួនសម្រាប់ឃោសនា ជាពិសេសគឺអ្នកស្រីនឹងបង្កើតទំនាក់ទំនងល្អជាមួយយុវជនវ័យក្មេង ព្រោះថាពួកនេះអាចជួយឲ្យអ្នកស្រីក្លាយជាប្រធានាធិបតីស្រីដំបូងរបស់អាមេរិក។
យោងតាមឯកសារជីវប្រវត្តិស្នេហារបស់លោកស្រី Hillary Clinton និងស្វាមី ដែលជាអតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក Bill Clinton ធ្លាប់បានសន្យានឹងគ្នាថា បើសិនជាអ្នកទាំងពីរចាប់ដៃគ្នាបង្កើតគ្រួសារគឺត្រូវតែសម្រេចគោលដៅរួមគឺត្រូវតែអង្គុយលើកៅអ៊ីប្រធានាធិបតីអាមេរិក ឲ្យបាន ២អាណត្តិម្នាក់ ដូច្នេះនៅពេលនេះ លោកស្រី Hillary Clinton ត្រូវតែខិតខំដើម្បីសម្រេចសន្យា ខណៈដែលស្វាមី បានសម្រេចរួចរាល់ហើយ៕
ព័ត៌មានជាតិ
មតិយោបល់