បន្ទាយមានជ័យៈ ក្មេងប្រុសម្នាក់បានលង់ទឹកក្នុងស្រះវត្តត្រាច ភូមិក្បាលស្ពាន១ សង្កាត់និងក្រុងប៉ោយប៉ែត បង្កការភ្ញាក់ផ្អើល នាវេលាម៉ោងជាង១២ថ្ងៃត្រង់ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៩ នោះរហូតដល់ម៉ោង៥ល្ងាចថ្ងៃដដែលបានរកសពឃើញហើយ។
គួររំលឹកថា មានសេចក្តីរាយការណ៍ថាមានករណីក្មេងប្រុសម្នាក់ឈ្មោះថា ចន្ត្រា អាយុ៧ឆ្នាំ បានលង់ទឹកដោយក្មេងប្រុសខាងលើត្រូវក្មេងប្រុសផ្សេង២ទៅ៣នាក់លេងជាមួយគ្នាប្រាប់ថា ឃើញរអិលជើងធ្លាក់ទឹក ដោយបន្សល់ខោអាវនៅមាត់ទឹកស្រះនោះ។
ស្ត្រីឈ្មោះ អូច ជ្រូក អាយុ២៧ឆ្នាំ ជាម្តាយក្មេងរងគ្រោះបានប្រាប់ថា គាត់ និងស្វាមីកំពុងដេកថ្ងៃ ស្រាប់តែមានក្មេងប្រុសរត់ទៅប្រាប់ថា កូនលង់ទឹកពេលនាង និងស្វាមីទៅដល់មាត់ស្រះទឹកកន្លែងកើតហេតុ ស្រាប់តែឃើញតែខោអាវកូននៅមាត់ស្រះទឹកតែម្តង ។
ដោយនៅកន្លែងកើតហេតុគេឃើញមានមនុស្សជាច្រើននាក់បានចុះរាវរកសពក្មេងរងគ្រោះ ដោយសាស្រះទឹកក្នុងវត្តនោះមានជម្រៅជ្រៅ២ដៃម៉ៃខូ ដែលអ្នកចុះរាវរកមិនងាយមុជរាវឃើញភ្លាមទេ រហូតដល់ម៉ោង៥ល្ងាចថ្ងៃដដែលទើបរាវរកសពក្មេងរងគ្រោះឃើញ។
សពត្រូវបានក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់