ព័ត៌មានជាតិ

សមត្ថកិច្ចបន្តឃាត់យានយន្តស៊េរីទំនើបជាច្រើនគ្រឿង ដែលបើកបញ្រ្ចាសផ្លូវនៅរង្វង់មូលជុំវិញវិមានឯករាជ្យ និងផ្លូវព្រះសុរាម្រឹត

ភ្នំពេញៈ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៩ ចាប់ពីម៉ោង៧ព្រឹក ដល់ម៉ោង១០យប់ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ សហការជាមួយការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អនុវត្តយុទ្ធនាការឃាត់ម៉ូតូ និងរថយន្ត បើកបញ្រ្ចាសទិសដៅចរាចរណ៍ នៅរង្វង់មូលជុំវិញវិមានឯករាជ្យ និងផ្លូវព្រះសុរាម្រឹត ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ។

ជាលទ្ធផល បានធ្វើការឃាត់យានយន្តសរុបចំនួន៥ គ្រឿង រួមមាន៖ ម៉ូតូចំនួន ០៤ គ្រឿង និងរថយន្តចំនួន ០១ គ្រឿង។

បច្ចុប្បន្នបានបញ្ជូនទៅការិយាល័យចរាចរណ៍ ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើកាអប់រំណែនាំបន្តតាមនីតិវិធី៕

មតិយោបល់