ព័ត៌មានជាតិ

រថយន្តហាយឡែនឌ័រ ពន្លះទ្រូងផ្លូវ ខ្ទេចរថយន្តមួយកំណាត់មុខទៅលែងរួច

ភ្នំពេញ: រថយន្តហាយឡែនឌ័រមួយគ្រឿង បោះយ៉ាងលឿនដូចហោះបានជ្រុលទៅបុកក្បាលក្លូរចែកទ្រូង បណ្ដាលរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ តែសំណាងមិនមានអ្នករបួស។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១២និង២០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវសហពន្ធ័រុស្ស៊ី ចំណុចមុខព្រលានយន្តហោះអន្តជាតិពោធិ៍ចិនតុង ក្នុងសង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តហាយឡែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AR-9485 ធ្វើដំណើរពីកើតទៅលិចបោះពួយក្នុងល្បឿនលឿន ខណ:មកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតមកខាងឆ្វេងជ្រុលទៅបុកក្បាលក្លូចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលខូចខាតបន្តិចបន្ទួច។ ចំណែករថយន្តបង្ករងការខូចខាតមួយកំណាត់មុខលែងរួច។ ភ្លាមៗនោះដែរម្ចាស់រថយន្តមិនបាននៅកន្លែងកើតហេតុនោះទេបានទុករថយន្តចោលគេចខ្លួចបាត់។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះវាស់វែងស្ទូចរថយន្តបង្កទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ រង់ចាំម្ចាស់រថយន្តចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់៕

មតិយោបល់