ព័ត៌មានជាតិ

ភ្លើងឆេះព្រៃ រាលដាលឆេះដល់ចំការកៅស៊ូ និងចំការស្វាយចន្ទី ក្នុងចំការកៅស៊ូកាតឿងផ្អើលយ៉ាងខ្លាំង

រតនគិរី: មានករណីអគ្គិភ័យបានឆាបឆេះព្រៃរាលដាលឆេះដល់ចម្ការកៅស៊ូ និងចម្ការស្វាយចន្ទី បង្កការភ្ញាក់ផ្អើលនៅម៉ោង៦ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៩ នៅចំណុចចម្ការកៅស៊ូកាតឿង ស្ថិតនៅភូមិសាយ៉ស់ ឃុំកាឡែង ស្រុកលំផាត់ ខេត្តរតនគិរី ។

សមត្ថកិច្ចបានឲ្យដឹងដា ម្ចាស់ចម្ការឈ្មោះ ស៊ន ប៉ុល ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិឃុំខាងលើ បណ្តាលឲ្យមានការខូចខាត ចម្ការកៅស៊ូ៣ហិកតា និងចម្ការចន្ទី២ហិកតា ។

ក្នុងនោះដែរ សមត្ថកិច្ចបានប្រើទឹកអស់១ឡាន និងសហការជាមួយរថយន្តកែច្នៃដឹកទឹករបស់ម្ចាស់ចម្ការធ្វើទើបអាចគ្រប់គ្រងស្ថានការណ៍បាន ។

ចំណែកមូលហេតុ បណ្តាលមកពីការឆេះរាលដាលមកពីភ្លើងព្រៃ ៕

មតិយោបល់