ត្បូងឃ្មុំៈ (ព័ត៌មានបឋម) សមត្ថកិច្ច បានប្រាប់ Post News ថា កាលពីវេលាម៉ោង ៨និង៣៣នាទីព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ មានករណីគ្រាប់១០៥មីលីម៉ែត្រមួយគ្រាប់ បានផ្ទុះឡើងយ៉ាងកក្រើកនៅចំណុចមាត់ទន្លេមេគង្គ ស្ថិតក្នុងភូមិព្រៃតូច ឃុំជារ៉ូទី១ ស្រុកត្បូងឃ្មុំ បណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និង៩នាក់ទៀតរបួសធ្ងន់ ។
ប្រភពដដែល បានបញ្ជាក់ថា នៅមុនពេលកើតហេតុ មានបុរសម្នាក់ឈ្មោះ ម៉ាត់ សុះ អាយុ៦០ឆ្នាំ បានស្លសំណចាក់ចូលទៅក្នុងក្បាលគ្រាប់១០៥មីលីម៉ែត្រ មួយសន្ទុះក៏ស្រាប់តែផ្ទុះលាន់កក្រើក បណ្តាលឲ្យគាត់រងរបួសធ្ងន់ បន្ទាប់មកអំបែងនោះបានខ្ទាតទៅប៉ះលើប្រជាពលរដ្ឋខ្មែរអីស្លាម។
សមត្ថកិច្ចបានបន្តថា អំបែងគ្រាប់នេះ បានហោះទៅទម្លុះជញ្ជាំងផ្ទះស្លឹកត្រូវបុរសម្នាក់ឈ្មោះ វ៉ាន់ គា អាយុ២៦ឆ្នាំ បានស្លាប់ភ្លាមៗតែម្តង៕
មតិយោបល់