ជើងឯកប្រដាល់ទម្ងន់ស្រាលពិភពលោក welterweight កីឡាករ Manny Pacquiao បានប្រកាសឲ្យដឹងពីកិច្ចចរចាជាមួយកីឡាករ Floyd Mayweatherសម្រាប់ការប្រកួតមួយដែលអាចកើតឡើងក្នុងពេលខាងមុខដោយតម្លៃខ្លួកប់ពពកជាទីបំផុត ។
កីឡាករ Manny Pacquiao និង Floyd Mayweather ជាកីឡាករដ៏ល្បីល្បាញបំផុតលើសកលលោក នាពេលបច្ចុប្បន្ននេះ ដោយកំពុងតែចរចារប្រកួតក្នុងតម្លៃខ្លួន ៣០០លានដុល្លារសម្រាប់ការប្រកួតនៅឆ្នាំ២០១៥ ក៏ប៉ុន្តែផ្ទុយមកវិញ ការចរចារនេះ បានធ្វើឲ្យក្រុមអ្នកគាំទ្រខកចិត្តយ៉ាងខ្លាំង ដោយបានដឹងថា កិច្ចព្រមព្រៀងចរចារ ជាមួយនឹងទឹកប្រាក់មហាសាលនេះ មិនអាចឈានដល់ចំណុចចុងក្រោយ ដើម្បីឡើងបញ្ចេញកណ្តាប់ដៃលើសង្វៀន និងជាការប្រកួតថ្លៃបំផុតក្នុងប្រវត្តិសាស្ត្រប្រដាល់ ។
ទោះជាយ៉ាងនេះក្តី ក្នុងអំឡុងពេលសន្និសិទកាសែត ស្តីពីការផ្គូរផ្គង់ ជួបជាមួយនឹងកីឡាករ Chris Algieri នៅខែ វិច្ឆិកាខាងមុខ Manny Pacquiao បាននិយាយថា ខាងលោក កំពុងដំណើរការកិច្ចចរចារស៊ីជម្រៅ ជាមួយនឹង Floyd Mayweather ។
ក្នុងនោះ កីឡាករជើងខ្លាំងហ្វីលីពីននេះ បានបន្តថា ការប្រកួតរវាងលោក និង កីឡាករ អាមេរិកស្បែកខ្មៅ អាចនឹងរៀបចំឡើង នៅឆ្នាំក្រោយ ៕
មតិយោបល់