កណ្តាលៈ មានករណីបុរសម្នាក់ បានខ្យល់គស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង៦ និង៤០នាទី ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ នៅចំណុចភូមិជ្រោយតាប៉ា ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
ជនរងគ្រោះមានឈ្មោះ ឃៀង រ៉ាវុធ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខ មានទីលំនៅភូមិជ្រោយតាប៉ា ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
តាមការបំភ្លឺរបស់ឈ្មោះ ឃៀង រ៉ាស៊ី ភេទស្រី អាយុ១៨ឆ្នាំ មុខរបរសិស្ស ជាប្អូនបង្កើតជនរងគ្រោះបានឲ្យដឹងថា កាលពីថ្ងៃទី ១៣ ខែមករា ឆ្នាំ២០១៩វេលាម៉ោង៥និង៣០នាទីល្ងាច ជនរងគ្រោះបានអង្គុយផឹកស្រានៅលើគ្រែមុខផ្ទះជាមួយមិត្តភក្តិ៣ នាក់ ផឹកស្រាអស់ចំនួន១,៥០ លីត្រ ដល់ម៉ោង៨យប់ ក៏បានបែកគ្នាទៅផ្ទះអស់ទៅ ចំណែកជនរងគ្រោះ បានហូបបាយរួចដេកនៅលើគ្រែក្រោមផ្ទះរហូតភ្លឺ លុះព្រឹកឡើងថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង៦ និង៤០នាទី ឈ្មោះ ឃៀង រ៉ាស៊ី (ប្អូន)បានក្រោកពីដំណេក ចុះមកងូតទឹក និងស្លៀកសម្លៀក បំពាក់ទៅរៀនក៏បានទៅដាស់បងប្រុស ឲ្យក្រោកពីដំណេកដើម្បីទៅធ្វើការ តែមិនព្រមក្រោក ក៏បានទៅស្ទាបដង្ហើមមើល ទើបដឹងថាជនរងគ្រោះបានស្លាប់បាត់ទៅហើយ រួចក៏បានរាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលគគីរសហការជាមួយផ្នែកជំនាញ អាជ្ញាធរមូលដ្ឋាន គ្រូពេទ្យឃុំ និងក្រុមគ្រួសារធ្វើការពិនិត្យសាកសព និងបានបញ្ជាក់ថាសាកសពពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ឡើយ ។
ដូច្នេះតាមការសន្និដ្ឋាន ជនរងគ្រោះស្លាប់ដោយសារខ្យល់គ ពេលនេះសាកសពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់