ព័ត៌មានជាតិ

តូចចិត្តមានជំងឺប្រចាំកាយ ចង.កបញ្ចប់ជីវិត!

តាកែវៈ នៅវេលាម៉ោង៥និង៣០នាទី ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ អធិការដ្ឋាននគរបាលស្រុកត្រាំកក់ បានទទួលព័ត៌មានពីលោក ស៊ីវ វិនដា នាយប៉ុស្តិ៍នគរបាលរដ្ឋបាលលាយបូរ ថាមានករណីមនុស្សធ្វើអត្តឃាតចង.ក​សម្លាប់ខ្លួន នៅភូមិអង្គតាកុប ឃុំលាយបូរ ខេត្តតាកែវ។

ក្រោយពីទទួលបានព័ត៌មាន ផ្នែកជំនាញស្រុក សហការ​ជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាល ព្រមទាំងគ្រូពេទ្យ និងអាជ្ញាធរពាក់ព័ន្ធ បានចុះទៅពិនិត្យសាកសព​សាក​ឈ្មោះ ជុំ ផា ភេទប្រុស អាយុ៥៥ឆ្នាំ​។

ក្រោយពិនិត្យរួច ផ្នែកជំនាញសូមសន្និដ្ឋានថា សាកសពពិតជាបានចង.កសម្លាប់ខ្លួនពិតប្រាកដមែន។

មូលហេតុ មានជំងឺប្រចាំកាយ៕

មតិយោបល់