ព័ត៌មានជាតិ

កុងតាន័រសណ្តោងរ៉ឺម៉ក គេចរថយន្ត១គ្រឿងទៀត ជ្រុលឡើងសួនពុះចែកទ្រូងផ្លូវ បុកដាច់ផ្ទាំងប៉ាណូ១ដើម

ភ្នំពេញ: ករណីរថយន្តកុងតាន័រមួយគ្រឿង បើកគេចរថយន្តមួយគ្រឿងទៀត បើកឆ្លងផ្លូវបណ្តាលឲ្យឡើងសួនពុះចែកទ្រូងផ្លូវ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង២និង០០នាទីរសៀល ថ្ងៃទី៩ ខែមករា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយវ៉េងស្រេង កែងផ្លូវចូលភូមិព្រៃល្វា ក្នុងភូមិជ្រៃកិង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនដំបូងគេឃើញរថយន្តសណ្តោងទូកុងតាន័រខាងលើ ពាក់ផ្លាកលេខ ភ្នំពេញ 3E-2924 បើកបរដោយបុរសម្នាក់ មិនស្គាល់អត្តសញ្ញាណ ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើតមកដល់ចំណុចកើតហេតុ ដែលមានផ្លូវឆ្លងកាត់ ស្រាប់តែមានរថយន្តមួយគ្រឿងទៀតមិនចាំម៉ាក បានបើកឆ្លងផ្លូវពេលនោះរថយន្តកុងតាន័រខាងលើ បានគេចទើបជ្រុលទៅឡើងសួនពុះចែកទ្រូងផ្លូវ និងបុកផ្ទាំងប៉ាណូបាក់អស់មួយផ្ទាំង ទៅមុខលែងរួច ហេតុការខាងលើ មិនបណ្តាលឲ្យនរណារងរបួសឡើយ ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះដល់ទីតាំងកន្លែងកើតហេតុ ធ្វើការវាស់វែងយករក្សាទុក ដើម្បីរង់ចាំការដោះស្រាយ ៕

មតិយោបល់