ព័ត៌មានជាតិ

ប្រុងប្រយ័ត្នបងប្អូន! បុរស​ម្នាក់ ​ត្រូវ​សសរ​រលំ​សង្កត់​ពីលើស្លាប់ភ្លាមៗ ខណៈកំពុងធ្វើផ្ទះ

កំពង់ស្ពឺ: អាសូរណាស់បុរសម្នាក់ បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីត្រូវសសររលំសង្កត់ពីលើ ខណ:​​កំពុង​ធ្វើ​ផ្ទះ ​កាលពី​ព្រឹក​ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ នៅ​ចំណុច​ភូមិ​ខ្នាច​កន្ទួត ឃុំ​ស្វាយចចឹប ស្រុក​បសេដ្ឋ។

ជនរងគ្រោះឈ្មោះ​ប៉ិច តោះ អាយុ៣២ឆ្នាំ មុខរបរ ​ធ្វើស្រែ​ រស់នៅ​ក្នុងភូមិ​ខ្នាច​កន្ទួត ឃុំ​ស្វាយចចឹប ស្រុប​សេដ្ឋ។

សមត្ថកិច្ចបានឲ្យដឹងថា មូល​ហេតុ ​បណ្តាល​ឲ្យ​រលំ​សសរ​ថ្ម ​សង្កត់​ស្លាប់​នោះ ​ដោយសារ​បាតស​សរ​នៅ​សើម​ ​ស៊ីម៉ងត៍មិនទាន់​រឹង។

ក្រោយទទួលបានដំណឹងនេះភ្លាម ​កម្លាំង​ជំនាញ បាន​ទៅពិនិត្យ​សពឃើញថាពុំស្លាកស្នាមអ្វីគួរកត់សម្គាល់ ​ទើបប្រគល់​ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី៕

មតិយោបល់