ភ្នំពេញៈ បុរសម្នាក់សង្ស័យថា ប្រើសារធាតុញៀនជ្រុល បានយកកង់ឡាន មកដុតនៅក្បែរបន្ទប់ជួល ធ្វើឲ្យអ្នកជិតខាង ភ័យខ្លាច បានរាយការណ៍ទៅមេភូមិ និងប្រជាការពារសង្កាត់មួយរូប ចុះបមកសួរនាំ និងហាមមិនឲ្យដុតទៀត តែផ្ទុយទៅវិញ បុរសនោះ បានយកសោ វាយប្រជាការពាររលាត់ដៃ បែកមាត់។
ក្រោយមកក៏មានការសម្របសម្រួល សងជំងឺចិត្តចំនួន៣០ម៉ឺនរៀល ទៅឲ្យប្រជាការពារភូមិ ដោយឪពុកបុរសបង្ក បានឲ្យសមត្ថកិច្ចគរបាលយកជនសង្ស័យ ទៅប៉ុស្តិ៍ធ្វើការអប់រំ ប៉ុន្តែនៅពេលសមត្ថកិច្ចចុះទៅដល់ បានវាយទៅលើសមត្ថកិច្ចទៀត បណ្តាលឲ្យត្រូវពីរបីដៃ ទើបផ្អើលសុំកម្លាំងជំនួយអន្តរាគន៍ ចុះឃាត់បាន៣ចំនួន៣នាក់ យកមកប៉ុស្តិ៍សួរនាំ។
ហេតុការណ៍នេះ នៅវេលាម៉ោង៨និង៣៥នាទី យប់ថ្ងៃទី ១៤ ខែមករា ឆ្នាំ២០១៨ នៅចំណុចផ្លូវបេតុងភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ជនសង្ស័យទី១ឈ្មោះ ប្រាក់ ទង ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរ រត់ តាក់ស៊ី ស្នាក់នៅភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (មានសារធាតុញៀន និងជាជនដៃដល់)។
ជនសង្ស័យទី២ ប្រាក់ ថង ២១ឆ្នាំ មុខរបរ កម្មកររោងចក្រស្នាក់នៅភូមិ ទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (គ្មានសារធាតុញៀន មកជួយឈ្មោះ ប្រាក់ ទង)។
ជនសង្ស័យទី៣ ឈ្មោះ ឈៀង លី ភេទប្រុសអាយុ ៣០ឆ្នាំមុខរបរ ក្រុមហ៊ុន ឯកជន ធ្វើ អំពូលភ្លើង ស្នាក់នៅភូមិ ភូមិ ទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (គ្មានសារធាតុញៀន មកជួយឈ្មោះ ប្រាក់ ទង)។
សមត្ថកិច្ចបានឲ្យដឹងថា នៅវេលាម៉ោងជាង៥ល្ងាចថ្ងៃ១៤ ខែមករានេះ ជនសង្ស័យឈ្មោះ ប្រាក់ ទង បានយកកង់ឡាន មកដុតនៅក្បែរបន្ទប់ជួល ធ្វើឲ្យអ្នកជិតខាងភ័យខ្លាច បានរាយការណ៍ទៅមេភូមិ ក៏មានប្រជាការពារសង្កាត់មួយរូប ចុះបមកសួរនាំ និងហាមមិនឲ្យដុតទៀត តែផ្ទុយទៅវិញ បុរសនោះបានយកសោ វាយប្រជាការពាររលាត់ដៃ បែកមាត់ រួចបញ្ចប់រឿង ដោយសងជំងឺចិត្តចំនួន៣០ម៉ឺនរៀល។
លុះដល់ម៉ោង ៨និង៣០នាទីយប់ថ្ងៃដដែល ឪពុកបុរសបង្ករហេតុ បានទូរស័ព្ទ ហៅឲ្យសមត្ថកិច្ចគរបាលយកជនសង្ស័យ ទៅប៉ុស្តិ៍ធ្វើការអប់រំ ប៉ុន្តែនៅពេលសមត្ថកិច្ច ចុះទៅដល់ជនសង្ស័យស្ទុះ វាយទៅលើសមត្ថកិច្ចត្រូវ២ទៅ៣ដៃ ទើបធ្វើឲ្យសមត្ថកិច្ច សុំកម្លាំងជំនួយអន្តរាគន៍ ចុះឃាត់បាន៣ចំនួន៣នាក់ យកមកប៉ុស្តិ៍សួរនាំ។
ក្រោយកើតហេតុជនសង្ស័យ ត្រូវបានកម្លាំងប៉ុស្តិ៍ចោមចៅទី២ សាកសួរនាំ និងធ្វើតេស្តទឹកនោមរកសារធាតុញៀន ដោយឈ្មោះ ប្រាក់ ទង មានសារធាតុញៀនក្នុងខ្លួន ចំណែក២នាក់ទៀត ឈ្មោះ ប្រាក់ ថង និង ឈៀង លី គ្មានសារធាតុញៀន ក៏កំពុងស្ថិតក្នុងការសាកសួរ រួចត្រៀមបញ្ចូនក្រុមជនសង្ស័យ ទៅកាន់ផ្នែកជំនាញ ខណ្ឌធ្វើការ ចាត់ការបន្តតាមជំនាញ៕
មតិយោបល់