ព័ត៌មានជាតិ

ករណីឃាតកម្ម ស្ត្រីចងការប្រាក់ម្នាក់ ត្រូវជនមិនស្គាល់អត្តសញ្ញាសម្លាប់ រួចលួចយកប្រាក់ជាច្រើនម៉ឺនដុល្លារ

កណ្ដាលៈ កាលពីវេលាម៉ោង ៥ និង១០នាទីល្ងាចថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ មានករណីឃាតកម្មមួយ នៅចំណុចក្នុងបន្ទប់ផ្ទះជនរងគ្រោះ ភូមិបឹង ឃុំរកា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះ ឈុន ទូ ភេទស្រី អាយុ ៥៦ ឆ្នាំ រស់នៅភូមិឃុំកើតហេតុ មុខរបរ ចងការប្រាក់ ។ ចំណែកជនសង្ស័យ
មិនស្គាល់អត្តសញ្ញាណ។

សម្ភារបាត់បង់៖
– ប្រាក់ដុល្លារ ៣ម៉ឺនដុល្លារ
– ប្រាក់រៀល ២ លានរៀល
– ខ្សែ.កមាស ២ ខ្សែទម្ងន់២ តម្លឹង
– ចិញ្ចៀនមាស ១ វង់ ៥ជី
– ខ្សែ ដៃមាស១ ខ្សែ ១ជី ។

សមត្ថកិច្ចបានឲ្យដឹងថា តាមការបំភ្លឺប្ដីរបស់ជនរងគ្រោះ ឈ្មោះ វង្ស សម្បត្តិ អាយុ ៥៤ឆ្នាំ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង០៦ និង០០នាទីព្រឹក គាត់បានទៅធ្វើការ ដោយជនរងគ្រោះជាប្រពន្ធ នៅផ្ទះតែម្នាក់ឯង បន្ទាប់មកនៅវេលាម៉ោង ៥ និង១៥នាទីល្ងាច ប្ដីជនរងគ្រោះបានត្រឡប់មកដល់ផ្ទះ ពេលនោះក៏ឃើញទ្វារខាងមុខបើកចំហរ បានឈប់ម៉ូតូ រួចក៏អូសម៉ូតូចូលទៅក្នុងផ្ទះ ហើយដើរទៅផ្ទះបាយខាងក្រោយ បន្ទាប់មកបានដើរទៅកាត់សក់ តែមិនបានកាត់សក់ទេ ព្រោះជាងជាប់រវល់ រួចប្ដីជនរងគ្រោះ បានដើរត្រឡប់មកផ្ទះវិញ ហើយ
ក៏បានបើកទ្វារបន្ទប់មើលឃើញជនរងគ្រោះដេកដួល ទៅនឹងការ៉ូរួចបានបីត្រកងជនគ្រោះមកក្រៅ ទើបដឹងថាជនរងគ្រោះស្លាប់បាត់ទៅហើយ ក៏រាយការណ៍មកសមត្ថកិច្ច។

ក្រោយទទួលបានដំណឹងភ្លាមៗ សមត្ថកិច្ច បានបង្កើតគណៈកម្មការពិនិត្យ រួមមាន៖ អាជ្ញាធរមូលដ្ឋាន និងគ្រូពេទ្យកោសល្យវិច័យខេត្ត ជំនាញស្រុក ចុះមកដល់កន្លែងកើតហេតុ ធ្វើការពិនិត្យទៅលើសាកសព ឃើញថា៖
– ស្នាមរលាត់លើចង្ការខាងឆ្វេង ប្រវែង១សង់ទីម៉ែត្រ
– ស្នាមរលាត់លើស្លាបច្រមុះខាងស្ដាំ – ស្នាមរលាត់លើចង្ការខាងក្រោមប្រវែង១សង់ទីម៉ែត្រ
– ស្នាមជាំនៅលើក្បាលជង្គង់ខាងឆ្វេង
– ស្នាមរលាត់ចង្វែកមេដៃខាងឆ្វេង
– រីកប្រស្រីភ្នែក (ប្រឹង)
– ស្នាមបែកបបូរមាត់លើក្រោម
– សាកសពមានកម្ពស់ ១.៥២ម៉ែត្រ។

ការសន្និដ្ឋានបឋមរបស់គ្រូពេទ្យកោសល្យវិច័យ និងផ្នែកជំនាញខេត្ត បានឲ្យដឹងថា ជនរងគ្រោះស្លាប់ដោយអំពើឃាតកម្ម ។

ករណីនេះ សមត្ថកច្ច ជំនាញខេត្តស្រុក កំពុងបន្តកិច្ចការស្រាវជ្រាវនិង ស៊ើបអង្កតបន្តតាមនីតិវិធី៕

មតិយោបល់