ព័ត៌មានជាតិ

ផ្អើលទាំងព្រឹក! រថយន្ត​ហ៊ីយ៉ាន់ដាយបើកកៀររថយន្តលោកចៅសង្កាត់ព្រៃស ស្លាកលេខភ្នំពេញ2AN-6508 រួចបើករត់…

ភ្នំពេញ: មានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្ត ហ៊ីយ៉ាន់ដាយ២តោនកន្លះ ដឹកសម្ភារ:សំណង់ ចូលការដ្ឋានផ្ទះល្វែងមួយកន្លែង បានបើកកៀររថយន្តឡិចស៊ីស RX300 ពាក់ស្លាកលេខ ភ្នំពេញ2AN-6508 ជាកម្មសិទ្ធរបស់លោកចៅសង្កាត់ព្រៃស បណ្តាលឲ្យរងការខូចខាត។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ នៅម្តុំផ្លូវបំបែកវត្តឫស្សីសាញ់ ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ក្រោយបង្កហេតុ រថយន្តបានបើករត់ ត្រូវបានលោកចៅសង្កាត់បើកដេញតាមចាប់រថយន្តពីក្រោយ រហូតឃាត់បាននៅម្តុំស្ពានព្រែកជ្រៃ ក៏បាននាំម្ចាស់និងរថយន្តមកកន្លែងកើតហេតុ ដើម្បីធ្វើការដោះស្រាយជាបន្តទៀតតែម្តង៕
ហាមលួចចម្លងអត្ថបទនិងរូបភាព ដោយគ្មានការអនុញ្ញាត៕

មតិយោបល់