ព័ត៌មានជាតិ

ឈ្លោះប្រកែក​គ្នា​ យក​ដុំ​ថ្ម​គប់​បណ្តាល​ឲ្យ​ស្លាប់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន!

បាត់ដំបងៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា សមត្ថកិច្ច​ឃាត់ខ្លួន​បុរស​ម្នាក់​ ឈ្លោះប្រកែក​គ្នា​ យក​ដុំ​ថ្ម​គប់បណ្តាលឲ្យ​ស្លាប់​ម្នាក់​ ស្ថិតនៅ​ភូមិ​ភ្នំ​ចាំ​ចាប​ ឃុំ​បឹង​រាំង​ ស្រុក​កំ​រៀង​ ។​
ហេតុការណ៍​នេះ​បាន​កើតឡើង​ កាលពី​ថ្ងៃ​ទី​១៣​ ខែមករា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​ ១៤៖១០​នាទី​ ។​

យោង​តាម​របាយការណ៍​ពី​ លោក​វរសេនីយ៍ឯក​ គឹ​ម​.​ពន្លក​ អធិការ​នគរបាល​ស្រុក​កំ​រៀង​ បាន​រាយការណ៍​អោយ​ដឹង​ថា​ មាន​ករណី​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទំងន់ទោស​ បង្ក​ដោយ​ជនសង្ស័យ​ឈ្មោះ​ អ៊ុ​ន​.​អឿ​ម​ ភេទ​ប្រុស​ អាយុ​ ៣៨​ឆ្នាំ​ រស់នៅ​ភូមិ​ភ្នំ​ចាំ​ចាប​ ឃុំ​បឹង​រាំង​ ស្រុក​កំ​រៀង​ បាន​ប្រើប្រាស់​ដុំ​ថ្ម​គប់​ និង​បាន​វាយ​ទាត់​ធាក់​ទៅ​លើ​ជន​រង​គ្រោះ​ឈ្មោះ​ ហុ​ន​.​ហូ​យ​ ភេទ​ប្រុស​ អាយុ​ ៣៨​ឆ្នាំ​ រស់នៅ​ភូមិ​ឃុំ​ជាមួយ​គ្នា​ បណ្តាល​អោយ​រង​របួសធ្ងន់​ និង​ស្លាប់​បាត់បង់​ជីវិត​ពេល​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​។​

សមត្ថកិច្ច​បាន​បញ្ជាក់​អោយ​ដឹង​ថា​ ជន​រង​គ្រោះ​និង​ជន​ជនសង្ស័យ​មាន​ទំនាស់​ឈ្លោះប្រកែក​គ្នា​ទើប​កើតជា​ហិង្សា​រហូត​ជនសង្ស័យ​យក​ដុំ​ថ្ម​គប់​ទៅ​លើ​ជន​រង​គ្រោះ​បណ្តាល​អោយ​ស្លាប់​។​

បច្ចុប្បន្ន​ ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ និង​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​៕

មតិយោបល់