ព័ត៌មានជាតិ

ពុទ្ធោ! នាំគ្នាដើរលុយទឹកតាមផ្លូវដាច់ បែរជាផុតជើងលង់ស្លាប់ម្នាក់..

ព្រៃវែងៈ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងមួយបានកើតឡើង ខណៈដែលមានក្មេង២នាក់ បាននាំគ្នាលុយទឹកតាមផ្លូវដាច់ បណ្តាលឲ្យម្នាក់ស្លាប់ និងម្នាក់ទៀតជួយសង្គ្រោះទាន់។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទី ព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុច ភូមិពោធិ៍រៀង ឃុំពោធិ៍រៀង ស្រុកពោធិ៍រៀង ខេត្តព្រៃវែង។

សពជនរងគ្រោះមានឈ្មោះ ហៃ តារា ភេទប្រុស អាយុ២៥ឆ្នាំ បាននាំគ្នា២នាក់ លុយទឹកតាមផ្លូវដាច់ ទៅលីស្រូវពូជដាក់លើទូកដរ នៅខាងដីព្រៃកន្លោង តាមផ្លូវចន្លោះទឹកហូរដាច់ ចម្ងាយពីការ៉ាស់សាំងតេលា ប្រហែល៣០០ម៉ែត្រ ដើរក៏ត្រូវផុតជើងលង់ទឹកតែម្តង តែម្នាក់ត្រូវគេជួយសង្គ្រោះទាន់ និងម្នាក់ទៀតលង់ស្លាប់បែបនេះ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះទៅធ្វើការពិនិត្យ និងធ្វើកោសល្យវិច័យ ប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់