ព័ត៌មានជាតិ

ព្រះអង្គម្ចាស់ Sultan នឹងក្លាយជាស្ដេចថ្មីនៃប្រទេសម៉ាឡេស៊ី

ម៉ាឡេស៊ីៈ ព្រះអង្គម្ចាស់ Sultan Abdullah Sultan Ahmad Shah ត្រូវបានប្រកាសជាព្រះមហាក្សត្រទី៦ របស់រដ្ឋ Pahang នៅថ្ងៃអង្គារនេះ ដោយឈ្មោះរបស់ព្រះអង្គ គឺស្ថិតនៅជួរមុខ សម្រាប់រាជទាយាទ ដែលត្រូវបានជ្រើសរើសជាស្តេចថ្មី នៃប្រទេសម៉ាឡេស៊ី នៅសប្តាហ៍ក្រោយ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩។

នៅក្នុងសុន្ទរកថា នៅក្នុងអំឡុងពិធីប្រកាសតែងតាំង ព្រះអង្គ Sultan បានសន្យាថា នឹងបម្រើប្រជាជន ក៏ដូចជាកែតម្រូវកិរិយាមិនសមរម្យ និងកំហុសឆ្គងផងដែរ។

ដោយព្រះអង្គ បាននិយាយថា «ស្ដេច និងប្រជាជន មិនអាចញែកដាច់ដោយឡែកគ្នាបានទ្បើយ ហើយស្តេច ក៏ដូចជាប្រជាជនមានចិត្តតែមួយ និងព្រលឹងតែមួយ ដើម្បីក្លាយជាបទដ្ឋានមួយ ដែលរដ្ឋបាលរបស់ព្រះអង្គ ប្រាថ្នាចង់បាន»។

ក្នុងនោះព្រះអង្គ បានបញ្ជាក់ថា ពិតណាស់ថា កម្លាំងនៃរដ្ឋមួយ គឺដោយសារតែស្តេចគ្រប់គ្រង ខណៈដែលអំណាចនៃស្តេចគ្រប់គ្រង ស្ថិតនៅក្នុងរដ្ឋាភិបាល និងប្រជាជន៕

មតិយោបល់