អ៊ីរ៉ង់ៈ រដ្ឋមន្រ្តីទូរគមនាគមន៍លោក Mohammad Javad Azari-Jahromi បាននិយាយកាលពីថ្ងៃអង្គារថា អ៊ីរ៉ង់ បានបាញ់បង្ហោះផ្កាយរណប ខណៈមិនអើពើការព្រមានរបស់អាមេរិក ឲ្យជៀសវាងការអនុវត្តសកម្មភាពបែបនោះ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩។
ក្រុងវ៉ាស៊ីនតោន បានព្រមានក្រុងតេអេរ៉ង់ នៅក្នុងខែនេះ ដើម្បីប្រឆាំងនឹងគម្រោងបាញ់បង្ហោះរ៉ុកកែតចំនួន ៣ ដែលអាមេរិក បាននិយាយថា វានឹងរំលោភលើដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខ UN ពីព្រោះអ៊ីរ៉ង់ ប្រើបច្ចេកវិទ្យាមីស៊ីលផ្លោង។
ដោយអាមេរិក បានលើកទ្បើងពីក្ដីព្រួយកង្វល់ថា បច្ចេកវិទ្យាមីស៊ីលផ្លោង មានចម្ងាយឆ្ងាយ ដែលបានប្រើ ដើម្បីដាក់នៅលើផ្កាយរណប ទៅក្នុងគន្លងគោចរ អាចត្រូវបានប្រើ ដើម្បីចាប់ផ្តើមក្បាលគ្រាប់នុយក្លេអ៊ែរផងដែរ។
ខណៈដែលប្រទេសអ៊ីរ៉ង់ បានចាត់ទុកកម្មវិធីអវកាសរបស់ខ្លួន ជាមោទនភាពជាតិ និងបាននិយាយថា ការបាញ់បង្ហោះយានអវកាស រួមទាំងការសាកល្បងមីស៊ីលរបស់ពួកគេ មិនមែនជាការរំលោភបំពានច្បាប់អន្តរជាតិនោះទេ ហើយពួកគេនឹងនៅតែបន្តធ្វើវា៕
មតិយោបល់