ព័ត៌មានជាតិ

ស៊យហើយ! រថយន្តស្ទូច បាក់ដងសន្ទូចរលំសង្កត់លើរថយន្តម៉ាកហ្វតភីអាប់ ស្លាកលេខ​ ភ្នំពេញ 2AW-5676 ខ្ទេចក្បាលខាងមុខ

ភ្នំពេញ: មានករណីរថយន្តស្ទូចមួយគ្រឿង ចំណុះ៥តោន ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3D-2426 ខ្វះការប្រុងប្រយ័ត្ន ខណ:ដែលកំពុងស្ទូច​ម៉ាស៊ីនរថយន្តយកទៅដាក់ចូលឃ្លាំង ស្រាប់តែបាក់ដងសន្ទូចរលំសង្កត់លើរថយន្តម៉ាកហ្វតភីអាប់ ពាក់ស្លាកលេខ​ ភ្នំពេញ 2AW-5676 មួយគ្រឿង បណ្តាលឲ្យរងការខូចខាត។

ហេតុការណ៍នេះកើតឡើងនៅម៉ោង១១និង២០នាទីព្រឹក ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩​ ស្ថិតនៅតាមបណ្តោយផ្លូវលេខ៣៧BT ក្នុងភូមិចម្រើនផល៣ សង្កាត់បឹងទំពន់ទី១​ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុដើម្បីឲ្យភាគីទាំងសងខាងធ្វើការដោះស្រាយគ្នា ដោយភាគីខាងរថយន្តស្ទូចព្រមសងសំណងដល់រថយន្តហ្វតភីអាប់បញ្ចប់រឿងនៅនឹងកន្លែងតែម្តង៕

មតិយោបល់